2 ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
3 ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែងឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
4 មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ដល់ដំណ១ទៀតព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
5 ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តមហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
6 មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាចរបស់ទ្រង់ឯទូលបង្គំ នឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
7 គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យដ៏ល្អប្រសើរហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
8 ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណានិងអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ