5 ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តមហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
6 មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាចរបស់ទ្រង់ឯទូលបង្គំ នឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
7 គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យដ៏ល្អប្រសើរហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
8 ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណានិងអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ
9 ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
10 ឱព្រះយេហូវ៉ាអើយអស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពរ
11 គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់និងពីតេជានុភាពរបស់ទ្រង់