7 គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យដ៏ល្អប្រសើរហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
8 ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណានិងអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ
9 ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
10 ឱព្រះយេហូវ៉ាអើយអស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពរ
11 គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់និងពីតេជានុភាពរបស់ទ្រង់
12 ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
13 រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ចហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ