1 ចូរសរសើរដល់ព្រះយេហូវ៉ានែ ព្រលឹងអញអើយចូរសរសើរដល់ព្រះយេហូវ៉ាចុះ
2 កាលខ្ញុំកំពុងរស់នៅឡើយនោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ាខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំក្នុងកាលដែលនៅមានជីវិតតទៅ
3 កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយគេនឹងជួយឯងមិនបានទេ
4 គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញនៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ