2 កាលខ្ញុំកំពុងរស់នៅឡើយនោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ាខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំក្នុងកាលដែលនៅមានជីវិតតទៅ
3 កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយគេនឹងជួយឯងមិនបានទេ
4 គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញនៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
5 សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុបជាជំនួយរបស់ខ្លួនជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន
6 ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដីព្រមទាំងសមុទ្រ និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផងទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប
7 ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកអ្នកដែលត្រូវគេសង្កត់សង្កិនក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណងឲ្យរួចចេញ
8 ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱនឲ្យត្រង់ឡើងវិញព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត