1 ចូរសរសើរដល់ព្រះយេហូវ៉ាដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើងខ្ញុំនោះជាការសំណំហើយ ក៏ពីរោះផងសេចក្ដីសរសើរជាការគួរគប្បី
2 ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើងទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែលដែលត្រូវបំបរទៅជាឈ្លើយ មកវិញ
3 ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជាក៏រុំរបួសឲ្យគេផង
4 ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយក៏ហៅបានតាមឈ្មោះទាំងអស់
5 ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរហើយមានឫទ្ធានុភាពក្រៃលែងឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
6 ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសាតែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ