13 ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើងក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
14 ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯងទ្រង់ចំអែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត
15 ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដីព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង
16 ទ្រង់ប្រទានហិមៈមកឲ្យដូចជារោមចៀមក៏បាចសាចសន្សើមកកដូចជាផេះ
17 ទ្រង់បោះទឹកកករបស់ទ្រង់មកជាដុំៗតើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន
18 ទ្រង់បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់វិញទ្រង់ធ្វើឲ្យខ្យល់របស់ទ្រង់បកមក នោះទឹកក៏ហូរ
19 ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុបហើយបញ្ញត្ត និងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល