ទំនុក‌ដំកើង 147:14-20 KHOV

14 ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯងទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត

15 ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដីព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង

16 ទ្រង់​ប្រទាន​ហិមៈ​មក​ឲ្យ​ដូច​ជា​រោម​ចៀមក៏​បាច‌សាច​សន្សើម​កក​ដូច​ជា​ផេះ

17 ទ្រង់​បោះ​ទឹក​កក​របស់​ទ្រង់​មក​ជា​ដុំៗតើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន

18 ទ្រង់​បញ្ចេញ​ព្រះ‌បន្ទូល​ទៅ​រំលាយ​ទាំង​អស់​វិញទ្រង់​ធ្វើ​ឲ្យ​ខ្យល់​របស់​ទ្រង់​បក​មក នោះ​ទឹក​ក៏​ហូរ

19 ទ្រង់​សំដែង​ព្រះ‌បន្ទូល​ដល់​យ៉ាកុបហើយ​បញ្ញត្ត និង​ច្បាប់​របស់​ទ្រង់ ដល់​អ៊ីស្រា‌អែល

20 ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀតយ៉ាង​នោះ​ឡើយឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។