4 ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយក៏ហៅបានតាមឈ្មោះទាំងអស់
5 ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរហើយមានឫទ្ធានុភាពក្រៃលែងឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
6 ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសាតែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ
7 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង
8 ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសំរាប់ផែនដីហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
9 ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មានព្រមទាំងដល់កូនក្អែកដែលយំផង
10 ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេក៏មិនត្រូវការនឹងជើងមនុស្សដែរ