ទំនុក‌ដំកើង 147:6-12 KHOV

6 ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​រាបសាតែ​បង្ក្រាប​ពួក​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​វិញ

7 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណចូរ​ច្រៀង​បទ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​ចាប់​ស៊ុង

8 ទ្រង់​បាំង​មេឃ​ដោយ​ពពក ក៏​ចាត់‌ចែង​ភ្លៀង​សំរាប់​ផែនដីហើយ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​ឡើង​នៅ​លើ​ភ្នំ

9 ទ្រង់​ប្រទាន​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មានព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង

10 ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ

11 គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​តែ​នឹង​អស់​អ្នកដែល​កោត‌ខ្លាច​ទ្រង់ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរសរបស់​ទ្រង់​ប៉ុណ្ណោះ

12 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​ឯង​ចុះ