8 ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសំរាប់ផែនដីហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
9 ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មានព្រមទាំងដល់កូនក្អែកដែលយំផង
10 ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេក៏មិនត្រូវការនឹងជើងមនុស្សដែរ
11 គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ
12 ឱក្រុងយេរូសាឡិមអើយ ចូរសរសើរដល់ព្រះយេហូវ៉ាឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរដល់ព្រះនៃឯងចុះ
13 ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើងក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
14 ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯងទ្រង់ចំអែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត