ទំនុក‌ដំកើង 149:1-5 KHOV

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាចូរ​ច្រៀង​បទ​១​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ាព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង

2 គួរ​ឲ្យ​ពួក​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួនគួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរក្នុង​មហា‌ក្សត្រ​របស់​ខ្លួន

3 គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេងគួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់ និង​ស៊ុង

4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​រាស្ត្រ​ទ្រង់ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ

5 គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អគួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរកំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន