1 ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន
2 គឺជាអ្នកណាដែលដើរដោយទៀងត្រង់ហើយប្រព្រឹត្តសេចក្ដីសុចរិតព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង
3 ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាតឬធ្វើអាក្រក់ដល់មិត្រសំឡាញ់ឬយករឿងបកកេរ្តិ៍ពីអ្នកជិតខាងខ្លួនឡើយ
4 ជាអ្នកដែលមានភ្នែកមើលមនុស្សពាលដោយសេចក្ដីស្អប់ខ្ពើមតែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផងឥតប្រែប្រួលឡើយ