ទំនុក‌ដំកើង 17:1-4 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដីដែល​ទៀង​ត្រង់សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូល‌បង្គំ​ផងសូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ

2 សូម​ឲ្យ​ការ​សំរេច​ក្តី​របស់​ទូល‌បង្គំ បាន​ចេញ​ពី​ចំពោះ​ទ្រង់​មកសូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​ទត​ចំពោះ​សេចក្ដី​ទៀង​ត្រង់

3 ទ្រង់​បាន​សាក​ល​ចិត្ត​ទូល‌បង្គំ​ហើយ ទ្រង់​បាន​ពិចារណាទូល‌បង្គំ​នៅ​វេលា​យប់ទ្រង់​បាន​ពិនិត្យ​រឿង​ទូល‌បង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះទូល‌បង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ

4 ឯ​ត្រង់​ការ​ប្រព្រឹត្ត​របស់​មនុស្ស នោះ​ទូល‌បង្គំ​បាន​រវាំង​ខ្លួនឲ្យ​រួច​ពី​ផ្លូវ​នៃ​មនុស្ស​ច្រឡោត ដោយ‌សារ​ព្រះ‌បន្ទូលពី​ព្រះ‌ឱស្ឋ​ទ្រង់