ទំនុក‌ដំកើង 17:3-9 KHOV

3 ទ្រង់​បាន​សាក​ល​ចិត្ត​ទូល‌បង្គំ​ហើយ ទ្រង់​បាន​ពិចារណាទូល‌បង្គំ​នៅ​វេលា​យប់ទ្រង់​បាន​ពិនិត្យ​រឿង​ទូល‌បង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះទូល‌បង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ

4 ឯ​ត្រង់​ការ​ប្រព្រឹត្ត​របស់​មនុស្ស នោះ​ទូល‌បង្គំ​បាន​រវាំង​ខ្លួនឲ្យ​រួច​ពី​ផ្លូវ​នៃ​មនុស្ស​ច្រឡោត ដោយ‌សារ​ព្រះ‌បន្ទូលពី​ព្រះ‌ឱស្ឋ​ទ្រង់

5 ទូល‌បង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ឡើយ

6 ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ដ្បិត​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំសូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ពាក្យ​របស់​ទូល‌បង្គំ​ផង

7 ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំចំពោះ​អស់​អ្នក​ដែល​ពឹង​ទ្រង់ឲ្យ​គេ​បាន​រួច​ពី​អ្នក​តតាំង​អើយសូម​ទ្រង់​សំដែង​សេចក្ដី​សប្បុរស​ដ៏​ប្រាកដ​ច្បាស់​មក​ផង

8 សូម​ការ‌ពារ​រក្សា​ទូល‌បង្គំ ដូច​ជា​ប្រស្រី​ភ្នែកសូម​បាំង​ទូល‌បង្គំ នៅ​ក្រោម​ម្លប់​ចំអេង​ស្លាប​របស់​ទ្រង់

9 ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ដែល​សង្កត់‌សង្កិន​ទូល‌បង្គំជា​ពួក​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ