ទំនុក‌ដំកើង 17:8-14 KHOV

8 សូម​ការ‌ពារ​រក្សា​ទូល‌បង្គំ ដូច​ជា​ប្រស្រី​ភ្នែកសូម​បាំង​ទូល‌បង្គំ នៅ​ក្រោម​ម្លប់​ចំអេង​ស្លាប​របស់​ទ្រង់

9 ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ដែល​សង្កត់‌សង្កិន​ទូល‌បង្គំជា​ពួក​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ

10 គេ​បិទ​ភ្ជិត​ជុំវិញ ដោយ​ខ្លាញ់​របស់​គេហើយ​មាត់​គេ​ពោល​តែ​ពាក្យ​ព្រហើន

11 ឥឡូវ​នេះ​គេ​បាន​ព័ទ្ធ​យើង​ខ្ញុំ​ជុំវិញ នៅ​អស់​ទាំង​ជំហានរបស់​យើង​ខ្ញុំ​ហើយគេ​ផ្តោត​ភ្នែក​ជាប់​នឹង​យើង​ខ្ញុំ ដើម្បី​ផ្តួល​ដល់​ដី

12 គេ​ដូច​ជា​សត្វ​សិង្ហ ដែល​រវះ‌រវាម​នឹង​ហែក​ស៊ីហើយ​ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​នៅ​ទី​ស្ងាត់​កំបាំង

13 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​ក្រោក​ឡើង​រាំង​ផ្លូវ​គេសូម​ផ្តួល​គេ​ចុះ ហើយ​ជួយ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ដោយ‌សារ​ដាវ​នៃ​ទ្រង់

14 ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយគឺ​ឲ្យ​រួច​ពី​មនុស្ស​នៅ​លោកីយ៍​នេះ ដែល​មាន​ចំណែករបស់​គេ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះហើយ​ដែល​ពោះ​គេ​បាន​ឆ្អែត ដោយ‌សារ​ទ្រព្យ​របស់​ទ្រង់គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើនហើយ​ក៏​ចែក​សំណល់​នៃ​សម្បត្តិ​គេ​ដល់​កូន‌ង៉ែត​របស់​ខ្លួន