ទំនុក‌ដំកើង 18:10-16 KHOV

10 ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មកអើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់

11 ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញគឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

12 ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រិលនិង​រងើក​ភ្លើង​ផង

13 ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀងព្រម​ទាំង​ព្រិល និង​រងើក​ភ្លើង​ផង

14 ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេនិង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ

15 នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើងហើយ​ឫស​លោកីយ៍​បាន​បើក​ឲ្យ​ឃើញដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយគឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់

16 ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មកចាប់​ស្រង់​ទូល‌បង្គំ​ចេញ​ពី​ទឹក​ធំ