ទំនុក‌ដំកើង 18:17-23 KHOV

17 ទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដែរដ្បិត​គេ​មាន​កំឡាំង​ជាង​ទូល‌បង្គំ

18 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ត្រូវ​វេទនា នោះ​គេ​បាន​សង្ខុញមក​លើ​ទូល‌បង្គំប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជន្ទល់​នៃ​ទូល‌បង្គំ

19 ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់ដល់​ទូល‌បង្គំ

20 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មកតាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំទ្រង់​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូល‌បង្គំ

21 ដ្បិត​ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ាហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ

22 ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូល‌បង្គំហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ​ណា​មួយរបស់​ទ្រង់​ឡើយ

23 ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូល‌បង្គំ