ទំនុក‌ដំកើង 18:24-30 KHOV

24 ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូល‌បង្គំតាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធនៃ​ដៃ​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់

25 នៅ​ចំពោះ​អ្នក​មាន​ចិត្ត​មេត្តា នោះ​ទ្រង់​នឹង​សំដែង​អង្គទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា​ដែរនៅ​ចំពោះ​មនុស្ស​គ្រប់​លក្ខណ៍ នោះ​ទ្រង់​នឹង​សំដែងអង្គ​ទ្រង់​ជា​អ្នក​គ្រប់​លក្ខណ៍

26 នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ជាអ្នក​បរិសុទ្ធ​ដូច​គ្នាហើយ​នៅ​ចំពោះ​មនុស្ស​ក្រវិច‌ក្រវៀន នោះ​ទ្រង់​នឹងសំដែង​អង្គ​ទ្រង់​ជា​អ្នក​ប្រទាំង​នឹង​គេ​វិញ

27 ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនាតែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ

28 ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូល‌បង្គំព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដីងងឹត​នៃ​ទូល‌បង្គំ​ភ្លឺ​ឡើង

29 ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​រត់​ចូល​ទៅត​នឹង​កង‌ទ័ពហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​លោតរំលង​កំផែង​បាន

30 ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់