ទំនុក‌ដំកើង 18:3-9 KHOV

3 ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដែល​ទ្រង់​គួរ​សរសើរយ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះរួច​ពី​ពួក​សត្រូវ​របស់​ទូល‌បង្គំ។

4 ៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូល‌បង្គំហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូល‌បង្គំ

5 ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូល‌បង្គំអន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូល‌បង្គំ

6 ក្នុង​គ្រា​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនានោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាទូល‌បង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូល‌បង្គំទ្រង់​ក៏​ឮ​សំឡេង​ទូល‌បង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ហើយ​សំរែក​ដែល​ទូល‌បង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់

7 នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ

8 មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញក៏​កាត់​ឡើង​ជា​រងើក​ដែរ

9 ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មកមាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់