ទំនុក‌ដំកើង 18:33-39 KHOV

33 ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ​បាន​ដូច​ជា​ជើង​ក្តាន់ក៏​ដាក់​ទូល‌បង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូល‌បង្គំ

34 ទ្រង់​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ស្ទាត់​ច្បាំងឲ្យ​ដៃ​ទូល‌បង្គំ​អាច​ដំឡើង​ធ្នូ​លង្ហិន​បាន។

35 ៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល‌បង្គំព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូល‌បង្គំហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ

36 ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​បាន​ទូលាយ​ចេញ​ទៅហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ

37 ទូល‌បង្គំ​នឹង​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ​ឲ្យ​ទាន់ក៏​មិន​ងាក​បែរ​មក​វិញ ដរាប​ដល់​គេ​វិនាស​បង់​អស់​រលីង

38 ទូល‌បង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួចគេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

39 ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំងសំរាប់​ធ្វើ​ចំបាំងទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំឲ្យ​គេ​នៅ​ក្រោម​ទូល‌បង្គំ​វិញ