ទំនុក‌ដំកើង 18:36-42 KHOV

36 ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​បាន​ទូលាយ​ចេញ​ទៅហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ

37 ទូល‌បង្គំ​នឹង​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ​ឲ្យ​ទាន់ក៏​មិន​ងាក​បែរ​មក​វិញ ដរាប​ដល់​គេ​វិនាស​បង់​អស់​រលីង

38 ទូល‌បង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួចគេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

39 ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំងសំរាប់​ធ្វើ​ចំបាំងទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំឲ្យ​គេ​នៅ​ក្រោម​ទូល‌បង្គំ​វិញ

40 ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ

41 គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាតែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ

42 ទូល‌បង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិតដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ទូល‌បង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ