ទំនុក‌ដំកើង 18:39-45 KHOV

39 ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំងសំរាប់​ធ្វើ​ចំបាំងទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំឲ្យ​គេ​នៅ​ក្រោម​ទូល‌បង្គំ​វិញ

40 ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ

41 គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាតែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ

42 ទូល‌បង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិតដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ទូល‌បង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ

43 ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជនទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរសាសន៍​១​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូល‌បង្គំ

44 វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូល‌បង្គំនោះ​គេ​នឹង​ស្តាប់​តាម​ភ្លាមពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ

45 ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ