ទំនុក‌ដំកើង 18:42-48 KHOV

42 ទូល‌បង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិតដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ទូល‌បង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ

43 ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជនទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរសាសន៍​១​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូល‌បង្គំ

44 វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូល‌បង្គំនោះ​គេ​នឹង​ស្តាប់​តាម​ភ្លាមពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ

45 ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ

46 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅសូម​សរសើរ​ដល់​ថ្មដា​នៃ​ទូល‌បង្គំក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ បាន​ថ្កើង​ឡើង

47 គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូល‌បង្គំហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូល‌បង្គំ​ដែរ

48 ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវអើ ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នកដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ​ទៅ​ទៀតទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង