ទំនុក‌ដំកើង 19:1-5 KHOV

1 ផ្ទៃ​មេឃ​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ

2 ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀតហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ

3 ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយគ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ

4 ប៉ុន្តែ​ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មកក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដីហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ‌អាទិត្យ

5 ដែល​ទុក​ដូចជា​ប្ដី​ថ្មោង‌ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេកទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួនដូច​ជា​មនុស្ស​ខ្លាំង​ពូកែ