1 ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ
2 ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀតហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ
3 ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយគ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ
4 ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមកក៏បានចេញទៅគ្រប់លើផែនដីហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ៍នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសំរាប់ព្រះអាទិត្យ
5 ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេកទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួនដូចជាមនុស្សខ្លាំងពូកែ
6 ព្រះអាទិត្យក៏រះពីជើងមេឃម្ខាងហើយដើរវង់ទៅដល់ជើងមេឃម្ខាងគ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។