ទំនុក‌ដំកើង 19:10-14 KHOV

10 សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាសអើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផងក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង

11 មួយ​ទៀត ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត្នដោយ‌សារ​សេចក្ដី​ទាំង​នោះ​ដែរហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ

12 តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស‌ឆ្គង​របស់​ខ្លួន​បានសូម​ជំរះ​ទូល‌បង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង

13 សូម​រាំង‌រា​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរកុំ​ឲ្យ​បាប​នោះ​មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយនោះ​ទូល‌បង្គំ​នឹង​បាន​ទៀង​ត្រង់ ហើយ​នឹង​បាន​រួច​ពី​អំពើរំលង​យ៉ាង​ធំ​ផង

14 ឱ​ព្រះ‌យេហូវ៉ា ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃទូល‌បង្គំ​អើយសូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំនិង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំបាន​គួរ​គាប់​នៅ​ព្រះ‌នេត្រ​ទ្រង់។