4 ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមកក៏បានចេញទៅគ្រប់លើផែនដីហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ៍នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសំរាប់ព្រះអាទិត្យ
5 ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេកទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួនដូចជាមនុស្សខ្លាំងពូកែ
6 ព្រះអាទិត្យក៏រះពីជើងមេឃម្ខាងហើយដើរវង់ទៅដល់ជើងមេឃម្ខាងគ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។
7 ៙ ឯក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ក៏កែព្រលឹងឡើងវិញសេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិតក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
8 សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយក្រឹត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក
9 សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធក៏នៅជាប់ជារៀងរាបដរាបអស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ហើយសុចរិតគ្រប់ជំពូក
10 សេចក្ដីទាំងនោះគួរចង់បានលើសជាងមាសអើ ជាជាងមាសសុទ្ធជាច្រើនផងក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង