8 សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយក្រឹត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក
9 សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធក៏នៅជាប់ជារៀងរាបដរាបអស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ហើយសុចរិតគ្រប់ជំពូក
10 សេចក្ដីទាំងនោះគួរចង់បានលើសជាងមាសអើ ជាជាងមាសសុទ្ធជាច្រើនផងក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង
11 មួយទៀត ទូលបង្គំ ជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត្នដោយសារសេចក្ដីទាំងនោះដែរហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ
12 តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបានសូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង
13 សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរកុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយនោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើរំលងយ៉ាងធំផង
14 ឱព្រះយេហូវ៉ា ជាថ្មដា ហើយជាអ្នកប្រោសលោះនៃទូលបង្គំអើយសូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំនិងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំបានគួរគាប់នៅព្រះនេត្រទ្រង់។