ទំនុក‌ដំកើង 2:4-10 KHOV

4 ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​សើចព្រះ‌អម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ

5 រួច​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ដល់​គេ​ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ព្រម​ទាំង​បំភ័យ​គេ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ផង ថា

6 អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយគឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។

7 ៙ អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មានបន្ទូល​នឹង​អញ​ថាឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ

8 ចូរ​សូម​ពី​អញនោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ​ដល់​ឯង ទុក​ជា​មរដកហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ‌អាករ​របស់​ឯង

9 ឯង​នឹង​បំបាក់​បំបែក​គេ ដោយ​ដំបង​ដែកព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន

10 ៙ ដូច្នេះ ឱ​ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​អើយចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះឱ​ពួក​អស់​ទាំង​ចៅ‌ក្រម​នៅ​ផែនដី​អើយចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ