ទំនុក‌ដំកើង 20:6-9 KHOV

6 ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ ថា​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយសង្គ្រោះ​ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ពី​ស្ថាន‌សួគ៌​ដ៏​បរិសុទ្ធ​របស់​ទ្រង់ដោយ​ផ្សាយ​កំឡាំង​នៃ​ព្រះ‌ហស្ត​ស្តាំ​ដែល​តែង‌តែ​ជួយ

7 អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ

8 ឯ​អ្នក​ទាំង​នោះ គេ​ត្រូវ​ឱន ហើយ​ដួល​ចុះតែ​យើង​ខ្ញុំ​បាន​ក្រោក​ឈរ​ត្រង់​ឡើង

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​ផងសូម​ឲ្យ​មហា‌ក្សត្រ​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ ក្នុង​កាល​ដែលយើង​ខ្ញុំ​អំពាវ‌នាវ​រក​ទ្រង់។