1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេចនឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់ហើយនឹងរីករាយសប្បាយជាខ្លាំងចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
2 ទ្រង់បានប្រោសឲ្យបានដូចបំណងហើយមិនបានរង់នឹងប្រទានតាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់
3 ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
4 ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យគឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង