1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេចនឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់ហើយនឹងរីករាយសប្បាយជាខ្លាំងចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
2 ទ្រង់បានប្រោសឲ្យបានដូចបំណងហើយមិនបានរង់នឹងប្រទានតាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់
3 ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
4 ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យគឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង
5 សិរីល្អនៃទូលបង្គំបានធំណាស់ដោយសារសេចក្ដីសង្គ្រោះរបស់ទ្រង់ទ្រង់ក៏តាំងឲ្យមានកិត្តិយស ហើយនឹងអានុភាពដែរ
6 ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់នៅអស់កល្បទ្រង់ក៏បណ្តាលឲ្យមានសេចក្ដីអំណរដ៏ពោរពេញនៅចំពោះទ្រង់