2 ទ្រង់បានប្រោសឲ្យបានដូចបំណងហើយមិនបានរង់នឹងប្រទានតាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់
3 ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
4 ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យគឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង
5 សិរីល្អនៃទូលបង្គំបានធំណាស់ដោយសារសេចក្ដីសង្គ្រោះរបស់ទ្រង់ទ្រង់ក៏តាំងឲ្យមានកិត្តិយស ហើយនឹងអានុភាពដែរ
6 ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់នៅអស់កល្បទ្រង់ក៏បណ្តាលឲ្យមានសេចក្ដីអំណរដ៏ពោរពេញនៅចំពោះទ្រង់
7 ដ្បិតទូលបង្គំដ៏ជាស្តេច បានទុកចិត្តនឹងព្រះយេហូវ៉ាហើយដោយសេចក្ដីសប្បុរសនៃព្រះដ៏ខ្ពស់បំផុតនោះទូលបង្គំមិនត្រូវរង្គើឡើយ
8 ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ