8 ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ
9 នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅព្រះយេហូវ៉ាទ្រង់នឹងលេបគេដោយសេចក្ដីក្រោធរបស់ទ្រង់ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ
10 ទ្រង់នឹងបំផ្លាញជំនួរវង្សគេ ឲ្យវិនាសបាត់ពីផែនដីចេញហើយពូជពង្សគេ ពីកណ្តាលពួកមនុស្សជាតិទៅដែរ
11 ដ្បិតគេបានគិតប៉ងអាក្រក់ដល់ទ្រង់គេកើតមានគំនិតដែលធ្វើទៅមិនបាន
12 ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញទ្រង់នឹងដំឡើងធ្នូដំរង់ចំមុខគេ
13 ឱព្រះយេហូវ៉ាអើយ សូមឲ្យទ្រង់បានថ្កើងឡើងដោយឥទ្ធិឫទ្ធិរបស់ទ្រង់នោះយើងខ្ញុំនឹងច្រៀងសរសើរពីព្រះចេស្តានៃទ្រង់។