ទំនុក‌ដំកើង 22:12-18 KHOV

12 មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញគឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសានវា​បាន​ឡោម​ទូល‌បង្គំ​ជុំវិញ

13 វា​ហា​មាត់​ដាក់​ទូល‌បង្គំប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម

14 ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹកហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នាចិត្ត​ទូល‌បង្គំ​ទុក​ដូច​ជា​ក្រមួនដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ

15 កំឡាំង​ទូល‌បង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំងអណ្តាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម‌មាត់ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់

16 ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ហើយមាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូល‌បង្គំគេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូល‌បង្គំ

17 អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូល‌បង្គំ​រាប់​បាន​ទាំង​អស់គេ​គន់​មើល ហើយ​សំឡឹង​មក​ទូល‌បង្គំ

18 គេ​យក​សំលៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នាឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក