ទំនុក‌ដំកើង 22:16-22 KHOV

16 ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ហើយមាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូល‌បង្គំគេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូល‌បង្គំ

17 អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូល‌បង្គំ​រាប់​បាន​ទាំង​អស់គេ​គន់​មើល ហើយ​សំឡឹង​មក​ទូល‌បង្គំ

18 គេ​យក​សំលៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នាឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក

19 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូល‌បង្គំ​អើយសូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង

20 សូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ

21 សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ចេញ​ពី​មាត់​សិង្ហអើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផងដ្បិត​ទ្រង់​បាន​ស្តាប់​ទូល‌បង្គំ​ហើយ។

22 ៙ ទូល‌បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ដល់​ពួក​បង​ប្អូនទូល‌បង្គំ​នឹង​សរសើរ‌ដំកើង​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ