ទំនុក‌ដំកើង 22:27-31 KHOV

27 គ្រប់​ទាំង​ទី​បំផុត​នៃ​ផែនដី នឹង​នឹក​ដល់​ព្រះ‌យេហូវ៉ាហើយ​ត្រឡប់​បែរ​មក​ឯ​ទ្រង់អស់​ទាំង​ពូជ‌ពង្ស​នៃ​នគរ​ទាំង‌ឡាយនឹង​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់

28 ដ្បិត​អំណាច​គ្រប់‌គ្រង​ជា​របស់​ផង​ព្រះ‌យេហូវ៉ាទ្រង់​ជា​ចៅ‌ហ្វាយ​លើ​អស់​ទាំង​នគរ

29 អស់​អ្នក​មាន​ចិត្ត​ស្កប់‌ស្កល់​នៅ​ផែនដី​នឹង​បរិភោគព្រម​ទាំង​ថ្វាយ‌បង្គំ​ផងអស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី នឹង​ឱន​ក្រាប​នៅ​ចំពោះ​ទ្រង់ហើយ​ទាំង​អ្នក​ដែល​មិន​អាច​នឹង​រក្សា​ជីវិត​ខ្លួន​បាន​ផង

30 នឹង​មាន​ពូជ‌ពង្ស​១​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់គេ​នឹង​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់ ដល់​ដំណ​មនុស្សក្រោយ​ត​ទៅ

31 គេ​នឹង​មក ហើយ​នឹង​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ដល់​មនុស្ស​១​ពួក ដែល​មិន​ទាន់​កើត​មក​ថាគឺ​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ។