ទំនុក‌ដំកើង 22:9-15 KHOV

9 ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មកទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ

10 ទូល‌បង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មកតាំង​ពី​ម្តាយ​សំរាល​ទូល‌បង្គំ​មក នោះ​ទ្រង់ជា​ព្រះ​នៃ​ទូល‌បង្គំ​ហើយ

11 សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មានអ្នក​ណា​នឹង​ជួយ​សោះ

12 មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញគឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសានវា​បាន​ឡោម​ទូល‌បង្គំ​ជុំវិញ

13 វា​ហា​មាត់​ដាក់​ទូល‌បង្គំប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម

14 ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹកហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នាចិត្ត​ទូល‌បង្គំ​ទុក​ដូច​ជា​ក្រមួនដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ

15 កំឡាំង​ទូល‌បង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំងអណ្តាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម‌មាត់ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់