3 ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់។
4 ៙ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ
5 ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំពែងនៃទូលបង្គំក៏ពេញហៀរ។
6 ៙ ប្រាកដជាសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណានឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ។