1 ផែនដី និងសារពើនៅផែនដីជារបស់ផងព្រះយេហូវ៉ាព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង
2 ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។
3 ៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ាតើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន
4 គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាមសេចក្ដីភូតភរហើយមិនបានស្បថប្រវ័ញ្ចគេឡើយ