2 ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។
3 ៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ាតើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន
4 គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាមសេចក្ដីភូតភរហើយមិនបានស្បថប្រវ័ញ្ចគេឡើយ
5 អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ាហើយនឹងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន
6 នោះហើយ ជាពួកអ្នកដែលរកតាមទ្រង់គឺដែលស្វែងរកព្រះភក្ត្រទ្រង់ក្នុងពួកយ៉ាកុប។ បង្អង់
7 ៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើងឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះនោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
8 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណាគឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំង