ទំនុក‌ដំកើង 26:1-7 KHOV

1 ឱ​ព្រះ‌អម្ចាស់​អើយសូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូល‌បង្គំដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល‌បង្គំក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​ទូល‌បង្គំ​មើលព្រម​ទាំង​ល្បង​ល​ទូល‌បង្គំហើយ​សាក​ចិត្ត​ថ្លើម​របស់​ទូល‌បង្គំ​ផង

3 ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំហើយ​ទូល‌បង្គំ​បាន​ដើរ​តាម​សេចក្ដី​ពិត​របស់​ទ្រង់

4 ទូល‌បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូត‌ភរ​ឡើយក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ

5 ទូល‌បង្គំ​ស្អប់​ចំពោះ​ជំនុំ​នៃ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ក៏​មិន​ព្រម​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ចិត្ត​អាក្រក់​ឡើយ

6 ទូល‌បង្គំ​នឹង​មិន​លា​ដៃ ជា​សំគាល់​ថា ឥត​មាន​ទោស​ទេយ៉ាង​នោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់

7 ដើម្បី​បាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់