ទំនុក‌ដំកើង 26:7-12 KHOV

7 ដើម្បី​បាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

8 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រឡាញ់​ទី​ឈប់​សំរាកនៅ​ដំណាក់​ទ្រង់ជា​ទី​សណ្ឋិត​នៅ​នៃ​សិរី​ល្អ​ទ្រង់

9 សូម​កុំ​ដក​ព្រលឹង​ទូល‌បង្គំ​ចេញ ជា​មួយ​នឹង​ពួក​មាន​បាបឬ​ជីវិត​ទូល‌បង្គំ ជា​មួយ​នឹង​មនុស្ស​ដែល​កំចាយ​ឈាម

10 ដែល​សុទ្ធ​តែ​មាន​ការ​អាក្រក់​ជាប់​នៅ​ដៃ​គេហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក​ផង​នោះ​ឡើយ

11 ចំណែក​ទូល‌បង្គំៗ​នឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍របស់​ទូល‌បង្គំ​ត​ទៅសូម​លោះ ហើយ​មេត្តា​ប្រោស​ដល់​ទូល‌បង្គំ​ផង

12 ជើង​ទូល‌បង្គំ​ឈរ​នៅ​ក្នុង​ផ្លូវ​ទៀង​ត្រង់​ហើយទូល‌បង្គំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ានៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន។