1 ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដីសង្គ្រោះរបស់ខ្ញុំតើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណាព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំតើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា
2 កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹងហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំដើម្បីនឹងស៊ីសាច់ខ្ញុំនោះគេបានជំពប់ដួលទាំងអស់គ្នា
3 ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំគង់តែចិត្តខ្ញុំមិនភ័យឡើយទោះបើកើតមានចំបាំងទាស់នឹងខ្ញុំគង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ
4 ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ាហើយនឹងស្វែងរកសេចក្ដីនោះឯងគឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃអស់១ជីវិតខ្ញុំដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ាហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់