3 ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំគង់តែចិត្តខ្ញុំមិនភ័យឡើយទោះបើកើតមានចំបាំងទាស់នឹងខ្ញុំគង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ
4 ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ាហើយនឹងស្វែងរកសេចក្ដីនោះឯងគឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃអស់១ជីវិតខ្ញុំដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ាហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់
5 ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា
6 ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយគឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀតហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរនៅក្នុងរោងឧបោសថទ្រង់ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
7 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវសូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
8 កាលទ្រង់បានមានព្រះបន្ទូលថា ចូរស្វែងរកមុខអញនោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថាទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត
9 សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយទ្រង់បានតែងធ្វើជាអ្នកជំនួយរបស់ទូលបង្គំឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញឬបោះបង់ចោលទូលបង្គំឡើយ