ទំនុក‌ដំកើង 27:5-11 KHOV

5 ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា

6 ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង​ហើយគឺ​ខ្ពស់​ជាង​ពួក​ខ្មាំង​សត្រូវ​ដែល​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ទៅ​ទៀតហើយ​ខ្ញុំ​នឹង​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​អំណរនៅ​ក្នុង​រោង​ឧបោសថ​ទ្រង់ខ្ញុំ​នឹង​ច្រៀង អើ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូល‌បង្គំ​អំពាវ‌នាវសូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង

8 កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញនោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថាទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត

9 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយទ្រង់​បាន​តែង​ធ្វើ​ជា​អ្នក​ជំនួយ​របស់​ទូល‌បង្គំឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​កុំ​ប្រាស​ចេញឬ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ

10 បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូល‌បង្គំនោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល‌បង្គំ​ទុក​វិញ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល‌បង្គំហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវនោះ​សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ