ទំនុក‌ដំកើង 28:1-4 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ឱ​ថ្មដា​ទូល‌បង្គំ​អើយ សូម​កុំ​ព្រងើយ​ចំពោះ​ទូល‌បង្គំ​ឡើយបើ​ទ្រង់​នៅ​តែ​ស្ងៀម​នឹង​ទូល‌បង្គំនោះ​ក្រែង​ទូល‌បង្គំ​នឹង​បាន​ដូច​ជា​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

2 សូម​ស្តាប់​សំឡេង​ដែល​ទូល‌បង្គំ​ទូល‌អង្វរ ក្នុង​កាលដែល​ទូល‌បង្គំ​អំពាវ‌នាវ​ដល់​ទ្រង់គឺ​ក្នុង​កាល​ដែល​ទូល‌បង្គំ​ប្រទូល​ដៃ​ទៅ​ឯទី​បរិសុទ្ធ​របស់​ទ្រង់

3 សូម​កុំ​ទាញ​ទូល‌បង្គំ​ទៅ​ជា​មួយ​នឹង​មនុស្ស​អាក្រក់ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិតជា​អ្នក​ដែល​ពោល​ពាក្យ​ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាងតែ​មាន​គំនិត​កាច​អាក្រក់​នៅ​ក្នុង​ចិត្ត​វិញ នោះ​ឡើយ

4 សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះសូម​សង​គេ​តាម​ស្នាដៃ​របស់​គេហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ