1 ឱព្រះយេហូវ៉ាអើយទូលបង្គំនឹងអំពាវនាវដល់ទ្រង់ឱថ្មដាទូលបង្គំអើយ សូមកុំព្រងើយចំពោះទូលបង្គំឡើយបើទ្រង់នៅតែស្ងៀមនឹងទូលបង្គំនោះក្រែងទូលបង្គំនឹងបានដូចជាអស់អ្នកដែលចុះទៅក្នុងរណ្តៅ
2 សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលទូលបង្គំអំពាវនាវដល់ទ្រង់គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯទីបរិសុទ្ធរបស់ទ្រង់
3 សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិតជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាងតែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ
4 សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្តនោះសូមសងគេតាមស្នាដៃរបស់គេហើយតបឲ្យសំណំនឹងទោសរបស់គេ
5 ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ាឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។