3 សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិតជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាងតែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ
4 សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្តនោះសូមសងគេតាមស្នាដៃរបស់គេហើយតបឲ្យសំណំនឹងទោសរបស់គេ
5 ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ាឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។
6 ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ាពីព្រោះទ្រង់បានឮសំឡេងដែលខ្ញុំទូលអង្វរ
7 ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំងខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ
8 ព្រះយេហូវ៉ាទ្រង់ជាកំឡាំងហើយជាទីមាំមួន សំរាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
9 សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់សូមធ្វើជាអ្នកគង្វាលដល់គេព្រមទាំងបីទ្រគេជាដរាបតទៅ។